វាគឺជារឿងសាមញ្ញទៅហើយដែលថាមនុស្សជាទូទៅបានដឹងរួចទៅហើយថាអាហារពេលព្រឹកគឺជាអាហារដែលមានសារះសំខាន់ជជាងគេនៅក្នុងអាហារទាំង៣ពេលប្រចាំថ្ងៃរបស់មនុស្ស។យ៉ាងណាមិញ មានមនុស្ស ជាច្រើនព្យាយាមកាត់បន្ថយការទទួលទានអាហារដែលមានជាតិកាឡូរីខ្ពស់ដើម្បីបំពេញក្តីសុបិនរបស់ពួកគេ ក្នុងការស្រកទម្ងន់ហើយមនុស្សភាគច្រើនតែងតែមើលរំលងអាហារពេលព្រឹកដើម្បីសម្រេចគោលដៅរបស់ ពួកគេ ។ លទ្ធផលនៃការស្រកទម្ងន់ដោយមិនទទួលទានអាហារពេលព្រឹកគឺបណ្តោះអាសន្នតែប៉ុណ្ណោះ ។

បើអ្នកគិតបែបនេះអ្នកគួរតែគិតសារជាថ្មីម្ដងទៀត ពីព្រោះថាការចៀសវាងញាំអាហា រពេលព្រឹកគឺជាហានិភ័យខ្ពស់មួយដែលគំរាមកំហែងដល់សុខភាពរបស់អ្នកដែលអ្ន កប្រហែលជានឹកស្មានមិនដល់។ អត្ថបទមួយនេះនិងក្រើនរំលឹកសម្រាប់អ្នកដែលមិ នចង់ញាំអាហារពេលព្រឹកអោយយល់ពីបញ្ហាប្រឈម។
១.មិនល្អសម្រាប់សុខភាពបេះដូង
អ្នកដែលមិនបរិភោគអាហារពេលព្រឹកនាំឱ្យមានការកើនឡើងហានិភ័យនៃការកើត ជំងឺលើសឈាមជាលទ្ធផលវានាំឱ្យមានការកកឈាមក្នុងសរសៃឈាមអារទែ ។ ស្ថា នភាពនេះនឹងធ្វើឲ្យពួកគេមានការកើនឡើង ហានិភ័យនៃការវិវឌ្ឍជាបញ្ហាសុខភាពសរសៃឈាមបេះដូងរ៉ាំរ៉ៃរួមទាំងជំងឺដាច់សរសៃឈាមខួរក្បាល ។

២.ធ្វើឲ្យជ្រុះសក់
អាហារដែលមានជាតិប្រូតេអ៊ីនទាបអាចប៉ះពាល់ដល់កម្រិតនៃសារធាតុkeratinដែ លបញ្ចៀសកំណើនសក់ និងបង្កឱ្យមានការជ្រុះសក់ ។ អាហារពេលព្រឹកដែលជាអាហារសំខាន់ជាងគេនិងមានតួនាទីយ៉ាងសំខាន់ក្នុង ការទ្រទ្រង់ការលូតលាស់ឫសសក់ ។ ដូច្នេះ ប្រសិនបើអ្នកចង់មានសក់រឹងមាំនិងគ្មានបញ្ហាជ្រុះសក់នោះអ្នកគួរតែទទួលទានអាហារពេលព្រឹកដែលសំបូរប្រូតេអ៊ីនប្រចាំថ្ងៃ ។

៣. កើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២
សាលាសុខភាពសាធារណៈនៃសាកលវិទ្យាល័យHarvard បានសិក្សាស្វែងរកការ ទាក់ទងរវាងទម្លាប់នៃការ បរិភោគអាហារនិងសុខភាព ។ ស្ត្រីចំនួន ៤៦.២៨៩ នាក់ បានចូលរួមក្នុងការស្រាវជ្រាវនេះដែលបានធ្វើឡើង រយៈពេលប្រហែលប្រាំមួយឆ្នាំ ។ លទ្ធផលនៃការស្រាវជ្រាវនេះធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ នេះបើ យោងតាមលទ្ធផលស្ត្រីដែលមានទម្លាប់មិនបរិភោគអាហារពេលព្រឹកគឺមានហានិភ័យខ្ពស់ក្នុងការវិវឌ្ឍជាជំងឺ ទឹកនោមផ្អែមប្រភេទ២ជាងស្ត្រីដែលទទួលទានអាហារពេលព្រឹកជាប្រចាំ ។
៤.ជំងឺមហារីក
ការមិនទទួលទានអាហារពេលព្រឹកអាចធ្វើឱ្យអ្នកបរិភោគអាហារពេលថ្ងៃច្រើនហួសកំណត់ ។ ជាលទ្ធផល វា នឹងបើកផ្លូវសម្រាប់ការកើនឡើងអត្រានៃភាពធាត់ ។ យោងតាមការស្រាវជ្រាវដែលបានធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវមហារីកអង់គ្លេសរកឃើញថាអ្នកដែលមានបញ្ហាលើសទម្ងន់ឬធាត់អាចមានហានិភ័យខ្ពស់ក្នុងការវវឌ្ឍទៅជាជំងឺមហារីក។
ប្រភព: tatahealth.com