គ្រាន់តែដេកលក់ក្នុងឡានយូរអាចគ្រោះថ្នាក់ដល់ស្លាប់ដែរ?

មានធ្លាប់ដែលគិតដែលទេថាមនុស្សខ្លះអាចគ្រោះថ្នាក់ស្លាប់ដោយមិនដឹងខ្លួនដោយការថ្វេសប្រហេសដែលអ្នកគិតមិនដល់។ យ៉ាងណាមិញ ការដេកលង់លក់ក្នុងឡានអាចជាហានិភ័យបង្ករអោយមានគ្រោះថ្នាក់ដល់ស្លាប់ដែលអ្នកមួយចំនួននឹកស្មានមិនដល់។ ស្ដាប់មើលទៅវាជារឿងសាមញ្ញនោះទេដែលមនុស្សដេកនៅក្នុងឡានបិទជិតហើយបើកម៉ាសុីនត្រជាក់ក៏ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់បក្រសួងសុខាភិបាលម៉ាឡេសុីបានអោយដឹថា ការដេកនៅក្នុងឡានហើយបើកម៉ាសុីនត្រជាក់បិទជិតអាចបណ្ដាលនាំមកនូវគ្រោះថ្នាក់ដល់ស្លាប់ព្រោះវាមិនដូចដែលអ្នកបើកម៉ាសុីនត្រជាក់ដេកនៅក្នុងបន្ទប់នោះទេ។ សំណួរចោទសួរថា តើវាអាចទៅរួចបានដោយរបៀបណា?

man-sleeping-in-the-car.jpeg

ហេតុផលសំខាន់មួយគត់នោះគឺកាបំពុលនៃឧស្ម័នកាបូនម៉ូណូអុកសុីតដែលភាយចេញពីម៉ាសុីនត្រជាក់នៃឡាន។ ឧស្ម័នម៉ូណូអុកសុីតគឺជាឧស្ម័នពុលគ្មានពណ៍គ្មានក្លិនអណ្ដែតនៅក្នុងបរិយាកាសដែលអ្នកពិបាកនិងចាប់អារម្មណ៍ដែលវាមានប្រភពចម្បងចេញពីចំហេះនៃប្រេងដែលចេញពីបំពង់សុីមាំងឡាននិងជ្រាបចេញពីហ្កេសនៃម៉ាសុីនត្រជាក់ដែលជ្រាបចេញ។ ឧស្ម័នម៉ូណូអុកសុីតវិលវុលនៅកន្លែងដែលបិទជិតជាពិសេសឡានដែលប្រើខ្យល់ខាងក្នុង។

air-conditioning-vents_trans_NvBQzQNjv4BqZgEkZX3M936N5BQK4Va8RUbgHFEZVI1Pljic_pW9c90.jpeg

បើនិយាយពីហានិភ័យដែលបណ្ដាលដល់ស្លាប់ត្រង់ថា នៅពេលដែលអ្នកស្រូបយកឧស្ម័នចូលទៅក្នុងសួត ឧស្ម័នម៉ូណូអុកសុីតនិងរត់ចេញពីសួតទៅសរសៃឈាមរបស់អ្នកហើយបើអ្នកស្រូបចូលលើសកំរិតអុកសុីសែនវានិងអាចធ្វើអោយអ្នកស្ទះដង្ហើមរហូតដល់ស្លាប់។ ត្រង់ចំនុចនេះគួរបញ្ជាក់ដែរថា អ្នកដេកក្នុងឡានមានអតិភាពស្លាប់លឿនដោយហេតុតែ នៅពេលដែលអ្នកដេកលក់មិនថាសួតឬលំហូរឈាមនៅក្នុងបេះដូងនោះទេវាប្រាកដជាធ្វើការតឹចជាងនៅពេលអ្នកដែលមិនទាន់ដេកលក់ដែលនាំមកនូវការធ្លាក់ចុះនៃការស្រូបអុកសុីសែនហើយជំនួសមកវិញដោយឧស្ម័នកាបូនម៉ូណូអុកសុីតដែលមាននៅក្នុងឡាន។ ចំពោះអ្នកមានសុខភា ពល្អមិនមានហានិភ័យដល់ស្លាប់ទេ ក៏ប៉ុន្តែចំពោះកូនក្មេង មនុស្សចាស់ និងអ្នកដែលមានជម្ងឺផ្លូវដង្ហើមគឺប្រឈមមុខខ្ពស់ដែលអាចឈានទៅដល់ស្លាប់បើអ្នកមិនបានចាប់អារម្មណ៍។

can-i-get-a-dui-for-sleeping-in-your-car.jpeg


 

ប្រភព: Youtube Channel Advan Auto