គិតមកដល់ពេលនេះមានរយះពេល ១០ឆ្នាំហើយ ដែលក្រុមហ៊ុន Apple បានបាត់បង់ស្ថាបនិករបស់ខ្លួនគឺលោក Steve Jobs ដោយហេតុតែលោកបានទទួលមរណភាពដោយជំងឺមហារីក។ក្រោយពីលោក Steve Jobs ទៅមានបុរសម្នាក់បានចូលមកកាន់តួនាទីជនួសក្នុងការនាំក្រុមហ៊ុនApple ទទួលបានជោគជ័យមកដល់សព្វថ្ងៃនោះគឺលោក Tim Cook។ ប៉ុន្តែមានភាពភ្ញាក់ផ្អើលមួយបានកើតឡើងត្រង់ថា លោក Tim Cook គាត់បាននិយាយថា គាត់មិនរំពឹងថាគាត់នឹងធ្វើការនៅក្រុមហ៊ុន Apple ទៀតនោះទេ សម្រាប់ 10 ឆ្នាំទៅមុខទៀត ប៉ុន្តែខណៈពេលនេះ គាត់មិនទាន់មានគម្រោងក្នុងការលាលែងពីតំណែងនៅឡើយនោះទេ

Facebook14.jpeg
ប្រភព៖ Apple Insider

គួរបញ្ជាក់ដែលថា ការលើកឡើងនេះបានធ្វើឡើងតាមរយះ បទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មាន New York Times ដែលធ្វើឡើងកាលពីពេលថ្មីៗនេះ អ្នកស្រី the Kara Swisher បានសួរទៅកាន់លោក Tim Cook ថា តើគាត់នឹងធ្វើការនៅក្រុមហ៊ុន Apple ទៀតទេ សម្រាប់10 ឆ្នាំទៅមុខទៀត ? ជាមួយគ្នានោះដែរ លោក Tim Cook បានឆ្លើយតបទៅកាន់អ្នកស្រី Kara Swisher ថា គាត់ប្រហែលជាអាចនឹងមិននៅដឹកនាំក្រុមហ៊ុន Apple ទៀតនោះទេ សម្រាប់ 10 ឆ្នាំទៅមុខទៀត ប៉ុន្តែខណៈពេលនេះ គាត់មានអារម្មណ៍ល្អចំពោះការងាររបស់គាត់ខ្លំាងណាស់។ដូច្នេះហើយគាត់មិនទាន់មានគម្រោង ឬកាលបរិច្ឆេទច្បាស់លាស់ណាមួយ ក្នុងការលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ Apple នៅឡើយនោះទេ។


 

146.jpeg
ប្រភព៖ Apple Insider

លើសពីនេះ អ្នកស្រី Kara Swisher ក៏បានសួរលោក Tim Cook ទៀតថា តើគាត់នឹងមានគម្រោងធ្វើអ្វីខ្លះ បន្ទាប់ពីគាត់ចាកចេញពីក្រុមហ៊ុន Apple ? ជាមួយគ្នានោះដែរ លោក Tim Cook បានឆ្លើយតបថា គាត់មិនទាន់ដឹងនោះទេ ព្រោះគាត់ស្រលាញ់ក្រុមហ៊ុន Apple ណាស់ដូច្នេះហើយ គាត់ពិបាកនឹងស្រមៃណាស់ថា ជីវិតរបស់គាត់នឹងទៅជាយ៉ាងណា នៅពេលដែលគាត់ចាកចេញពីក្រុមហ៊ុនមួយនេះ។ គួរបញ្ជាក់ផងថា ក្នុងពេលបច្ចុប្បន្ននេះ លោក Tim Cook មានអាយុ 60 ឆ្នាំ ហើយគាត់បានចូលធ្វើការនៅក្នុងក្រុមហ៊ុន Apple តាំងពីឆ្នាំ 1997 មកម៉េ្លះក៏ដូចជាបានឡើងកាន់តំណែងជានាយកប្រតិបត្តិរបស់ Apple ជាផ្លូវការ កាលពីថ្ងៃទី 24 ខែសីហា ឆ្នាំ 2011 កន្លងទៅ។


ប្រភព៖ Apple Insider