គម្រោងនៃការបាញ់បង្ហោះ Starship ត្រូវបាន SpaceX ប្រកាសជាផ្លូវការអស់រយៈពេលជាយូរមកហើយ ប៉ុន្តែនៅតែមិនទាន់មានដំណឹងល្អនោះទេ។ SpaceX បានធ្វើការបង្ហោះសាកល្បងនូវយានអវកាស Starship SN15 របស់ខ្លួនមួយទៀត បន្ទាប់ពីបានបរាជ័យក្នុងការបង្ហោះសាកល្បង 4 លើកមកហើយ ពោលគឺចាប់តាំងពី SN8, SN9, SN10 និងSN11 កន្លងទៅថ្មីៗនេះ។ ដោយឡែកសម្រាប់ Starship SN15 លើកនេះវិញ គឺមិនធ្វើឲ្យ SpaceX នឹងអ្នករង់ចាំតាមដានខកបំណងឡើយ ជាក់ស្ដែងគេធ្វើបានជោគជ័យជាមួយ Starship ចុងក្រោយ ដោយក្នុងនោះឃើញថា ការហោះឡើង និងចុះចតមកវិញ ប្រព្រឹត្តិទៅយ៉ាងមានសុវត្ថិភាព មិនមានការផ្ទុះឡើងទៀតឡើយ។

cover8.jpeg
ប្រភព៖ SpaceX

មិនខុសទេ សម្រាប់ការបង្ហោះលើកនេះ យើងអាចមើលឃើញ Starship SN15 បានច្បាស់ល្អគួរសមដែរ ដោយសារតែអាកាសធាតុអំណោយផល មិនដូចពេលដែលគេបង្ហោះសាកល្បងSN11 លើកមុនឡើយ។ ដូចបានបញ្ជាក់អញ្ចឹង Starship SN11 ដែលបានបង្ហោះសាកល្បងចុងក្រោយគេនេះ គឺមិនមានបញ្ហាកើតឡើងនោះឡើយ ដោយវាអាចធ្វើការហោះឡើយ និងចុះចតមកកាន់ផ្ទៃផែនដីវិញ ទៅតាមការគ្រោងទុករបស់ SpaceX បានយ៉ាងត្រឹមត្រូវ និងមិនមានការប៉ះទង្គិចខ្លាំងជាមួយផ្ទៃដីទៀតឡើយ ដូច្នេះហើយបានជាធ្វើឲ្យការចុះចតរបស់វាដំណើរការទៅបានដោយរលូនតែម្ដង។


ប្រភព៖ SpaceX