លោក Stephen Petranek ជាម្ចាស់ពានរង្វាន់ផ្នែកអ្នកសារព័ត៌មាននិងព្យាករណ៍ បច្ចេកវិទ្យាគិតថា មនុស្សនឹងទៅរស់នៅ ភពអង្គារ ក្នុងរយៈពេល ២០ឆ្នាំទៀត។ ទោះបីជា យ៉ាងណាក្តី ក៏មានសំណួរជាច្រើន បានចោទសួរលោកថាតើ មនុស្សយើងអាចរស់នៅ លើភពអង្គារ បានដោយរបៀបណា? ដែលលោកនឹងធ្វើការ បកស្រាយដូចខាងក្រោមនេះ។

11949310_448966528645052_8200857408376114480_n.jpeg
ប្រភព៖ NASA


តើនឹងមានបច្ចេកវិទ្យាអ្វីដើម្បីឲ្យមនុស្ស អាចទៅរស់នៅលើភពក្រហមបាន?

លោក Petranek បានធ្វើការបកស្រាយថា បច្ចេកវិទ្យាដ៏លំបាកបំផុតមួយ កំពុងតែសិក្សា អំពីរបៀបនៃការសម្រប ខ្លួនជាមួយនឹងភព ហេតុដូច្នេះហើយ ពួកយើងមិនចាំបាច់ស្លៀកសំលៀកបំពាក់អវកាសនោះឡើយ ហើយក៏មិន ចាំបាច់រស់នៅក្រោមដី ក្នុងជំរៅ៦ម៉ែត្រ នោះដែរ។ ដោយឡែក ក្រុមអ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា មានប្រភពទឹក ជាច្រើននៅ លើភពអង្គារជាពិសេសនៅអឌ្ឍគោលខាងជើង។

11921740_448966355311736_6551789980750733284_n.jpeg
ប្រភព៖ NASA 

ជាក់ស្តែង ទឹកគឺជាមូលេគុលដ៏សំខាន់បំផុតមួយនៅទីនោះ ដែលវាមិនត្រឹមតែអាចផ្គត់ផ្គង់ ជីវិតមនុស្សប៉ុណ្ណោះទេ ទឹកទាំងនោះក៏អាចធ្វើជាឥន្ធនៈសម្រាប់រ៉ូកែតផងដែរ។ ចំណីអាហារ ជារឿងចាំបាច់ ដែលយើងអាចយកគ្រាប់ពូជ ពីផែនដី និង ធ្វើការដំាដុះលើផ្ទៃភពអង្គារបាន ប៉ុន្តែវាត្រូវការពិសោធន៍ជាមុនសិន។ អវកាសយានិក ពិតជាត្រូវការ អាហារបំរុងជាច្រើន ដែលត្រៀមរួចជាស្រេច ពីផែនដី សម្រាប់ផ្គត់ផ្គង់រយៈពេលច្រើនខែនៅភពអង្គារ មុននឹងការ ដំាដុះ ទទួលបានជោគជ័យ។

11990643_448966331978405_8708209085289540772_n.jpeg
ប្រភព៖ NASA

បញ្ហាមួយទៀត គឺការរកវិធីទប់ទល់នឹងព្យុះព្រះអាទិត្យ។ ដោយសារតែភពអង្គារ គ្មានដែនម៉ាញេទិចខ្លាំងក្លា ដូចផែនដី នោះព្យុះព្រះអាទិត្យ នឹងបង្កការគម្រាមកំហែង តាមរយៈការ ជះចេញនូវ សារធាតុ វិទ្យុសកម្មទៅ លើផ្ទៃភពអង្គារទាំងមូល។ បើមិនអាចទប់ស្កាត់បានទេ មនុស្សពិតជាគ្រោះថ្នាក់ណាស់ ក្នុងការធ្វើដំណើរលើ ភពអង្គារ ដោយគ្មានខែលការពារ កម្តៅព្រះអាទិត្យគ្រប់គ្រាន់។


ប្រភព៖ NASA