កាលពីពេលថ្មីៗនេះ លោក Mark Zuckerberg ដែលត្រូវជា CEO ប្រចាំបណ្ដាញសង្គម Facebook ដ៏ល្បីល្បាញ បានប្រកាសជាផ្លូវការថា អ្នកCreators នៅលើវេបសាយរបស់ខ្លួនទាំងអស់នឹងអាចមើលដឹងថាតើ Apple និង Google យកថ្លៃសេវាចំនួនប៉ុន្មានពីប្រាក់ចំណូលរបស់ពួកគេផងដែរ។ការប្រកាសប្រាប់ឲ្យដឹងមុននេះ គឺត្រូវបានធ្វើឡើងមុនពេលដែល Apple រៀបចំព្រឹត្តិការណ៍ធំប្រចាំឆ្នាំ WWDC 21 ប្រហែលជាខ្ទង់ 2 ម៉ោង ដោយជាការឆ្លើយតបមួយទៅកាន់ Apple វិញទាក់ទងទៅនឹងបញ្ហាសុវត្ថិភាពកាលពីពេលមុនមក។

158.jpeg
ប្រភព៖ Facebook 

ពិតមែនហើយ ដោយសារតែ កម្មវិធី Facebook បានដាក់ឲ្យទាញយកនៅលើ App Store (iOS) និង Play Store (Andriod) ដូច្នេះក្រុមហ៊ុនទាំង 2 កំពុងចង់បានថ្លៃសេវា នៅរៀងរាល់ពេលដែលអ្នក Creators អាចរកប្រាក់ចំណូលបាន។ ចំពោះច្បាប់ឲ្យបង់ថ្លៃសេវាទៅឲ្យ Google នឹងត្រូវបានចាប់ផ្ដើមនៅថ្ងៃទី1 ខែតុលា ឆ្នាំ2021 ខាងមុខ រីឯ Apple នឹងធ្វើនៅថ្ងៃទី1 ខែមករា ឆ្នាំ2022 ដោយឡែក Facebook ទាល់តែថ្ងៃទី1 ខែមករា ឆ្នាំ2023 ទើបយកដែរ។

អ្នកទាំងអស់គ្នាអាចពិនិត្យមើល លើរូបភាពនៅខាងក្រោមនេះបាន ដោយដាក់បង្ហាញឲ្យឃើញថា ថ្លៃពន្ធ និងថ្លៃសេវាចំនួនប៉ុន្មានខ្លះ ដែលត្រូវបានកាត់ឲ្យក្រុមហ៊ុនផ្សេងៗទៀត។ គួរបញ្ជាក់ផងថា ការទទួលយកថ្លៃពន្ធនេះគឺចង់សំដៅទៅលើអាជីវកម្មណាមួយ ដែលប្រើប្រាស់ប្រព័ន្ធបង់ប្រាក់ តាមរយៈក្នុងវេបសាយ Facebook ផ្ទាល់តែម្ដង ដូច្នេះប្រសិនបើយើងបង់ប្រាក់តាមក្រៅនោះគឺមិនចោទជាបញ្ហាឡើយ។

230.jpeg
ប្រភព៖ Facebook 

លោក Mark Zuckerberg គ្រាន់តែបានប្រាប់ថា មុខងារដាក់បង្ហាញឲ្យឃើញថ្លៃសេវា ត្រូវបង់ទៅឲ្យក្រុមហ៊ុន Apple និង Google គឺគ្រោងបញ្ចេញនៅពេលខាងមុខនេះ ដោយមិនទាន់បញ្ជាក់ពី កាលបរិច្ឆេទច្បាស់លាស់នោះទេ។ ហើយ សម្រាប់អ្នក Creators ដែលទទួលបានប្រាក់ចំណូល តាមរយៈវេបសាយ Facebook ដោយផ្ទាល់ នឹងជួបប្រទះការបង់ថ្លៃសេវាបន្ថែមនៅពេលខាងមុខនេះ។


ប្រភព៖ Facebook